KH EMPIRE

មន្រ្តីឧទ្យានុរក្សស្នាក់ការកេសរកូល នៃមន្ទីរបរិស្ថានខេត្តសៀមរាប ប្រគល់កូនឈើជូនអង្គការចីរភាពបរិស្ថានកម្ពុជាអង្គការ

ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ មន្រ្តីឧទ្យានុរក្សស្នាក់ការកេសរកូលបានចែកកូនឈើចំនួន៧០០ដើម មាន៖ ឈើទាលចំនួន ១៥០ដើម ក្រឡាញ់ចំនួន១០០ដើម ព្រីងចំនួន១៥០ ដើម និងកកោះចំនួន៣០០ដើម ជូនលោក ទូច ប៉ែត ជាក្រុមការងារអង្គការចីរភាពបរិស្ថានកម្ពុជាអង្គការ ដើម្បីយកទៅដាំក្នុងមូលដ្ឋានស្ថិតក្នុងភូមិរុនតាឯក ឃុំបាល្ល័ង្គ ស្រុកបាសាទបាគង ។

នៅស្នាក់ការគេសរកូនផងដែរ មន្រ្តីឧទ្យានុរក្សបន្តច្រកដីបណ្ដុះកូនឈើ និងជញ្ជូនថង់ដាក់តាមរង បានដកកូនត្នោតដាក់បណ្ដុះក្នុងថង់បានចំនួន១១០០កូន បានដកកូនបេងដាក់បណ្ដុះក្នុងថង់បានចំនួន ១៥០០ ដើម និងបានថែទាំផ្កាកេសរកូលព្រៃ ផ្កាកេសរកូលបង្កាត់ និងសួនវ៉ាន់នីឡា ៕

Exit mobile version