មន្រ្ដីឧទ្យានុរក្សស្នាក់ការអន្លង់សំណរ នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ បានប្រើប្រាស់កាណូតស្មាច់ចំនួន៣គ្រឿងសហការជាមួយជលផលសង្កាត់អន្លង់សំណរ និងសមាគមនេសាទឃុំអន្លង់សំណរ ដឹកនាំដោយលោក ស ម៉ាប់ នាយផ្នែកដំដែក និងមានសមាសភាពចូលរួមសរុបចំនួន១១នាក់ ចុះល្បាតនៅចំណុចចំការណាតUTM419908-1439865 ស្ថិតនៅក្នុងភូមិស្តៅ ឃុំអន្លង់សំណរ និងចំណុចត្រពាំងជ្រូយព្រះUTM429743- 1435000 ស្ថិតនៅក្នុងភូមិថ្នល់លោក ឃុំស្ពានត្នោត ស្រុកជីក្រែង ។
ជាលទ្ធផលបានជួបប្រទះករណីលួចដាក់ឧបករណ៍នេសាទដែលផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ដោយប្រើប្រាស់ឧបករណ៍ស្បៃមុងចំនួន ៨៥គ្រឿង ដែលបង្កឡើងដោយអញ្ញាតជន កម្លាំងល្បាតបានធ្វើការរុះរើនិងដុតឧបករណ៍នេសាទដែលផ្ទុយនឹងប្បញ្ញត្តិនៃច្បាប់ចោលរួមមាន៖ លូស្បៃមុងចំនួន៩៥គ្រឿង របាំងស្បៃមុងប្រវែងប្រមាណជា២៥០០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា៥០០ដើម និងព្រលែងត្រីចម្រុះចំនួនប្រហែល១០០គីឡូក្រាម ៕