KH EMPIRE

មិនត្រឹមតែនៅតាមសាលារៀននោះទេ! វិស័យឯកជន ចាប់ផ្តើមចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងផុសផុលផងដែរ (មានវីដេអូ)

កាលពីថ្ងៃទី១ ដើមខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឲ្យមន្ទីបរិស្ថាន ចាប់ផ្តើមផ្សព្វផ្សាយជំរុញនូវយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដើម្បីចូលរួម កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅតាមសាលារៀន ដើម្បីធ្វើកម្ពុជាអាចកាត់បន្ថយ សំណល់សំរាម ប្លាស្ទិក សម្រាប់ការអភិវឌ្ឍដោយចីរភាព។

យុទ្ធនាការនេះ បានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានចូលរួមអនុវត្តយ៉ាងផុសផុល នៅតាមសាលារៀនជាច្រើន ក្នុងបណ្តាស្រុក និងខេត្តផ្សេងៗទៀតជាបន្តបន្ទាប់។ លើសពីនេះទៅទៀត យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះ ក៏បានបន្តអនុវត្ត និងផ្សព្វផ្សាយ មួយជំហ៊ានថែមទៀតផងដែរ ដែល យុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក» បានពង្រីក ទៅដល់ស្ថាប័ន សហគ្រាសឯកជនផងដែរ។ ជាក់ស្តង នាព្រឹកថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ ក្រុមការងារមន្ទីរបរិស្ថានខេត្តបៃលិន និងបុគ្គលិកធនាគារប្រៃសណីយ៍ ក.អ ប្រចាំខេត្ត ប៉ៃលិន ចំនួន៤៨នាក់ បានប្តេជ្ញាចិត្តអនុវត្តន៍ខ្លឹមសារយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក»ចាប់ពីថ្ងៃនេះតទៅ៕​ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបរិស្ថាន ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ លោកប្រធានមន្ទីរបរិស្ថានខេត្ត មន្ត្រីបរិស្ថាន និងបងប្អូនទាំងអស់ ដែលបានចាប់ផ្តើមអនុវត្តន៍យុទ្ធនាការកាត់បន្ថយប្លាស្ទិកនៅតាមសាលារៀន និងស្ថាប័ន សហគ្រាសឯកជនផងដែរ ចាប់ពីពេលនេះយ៉ាងយកចិត្តទុកដាក់។ ជាមួយគ្នានេះផងដែរ លោកបានសង្កត់ធ្ងន់ថា ការរួមចំណែក របស់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូទាំងអស់ និងបងប្អូនទាំងអស់គ្នា កាត់បន្ថយ និងឈប់ប្រើប្រាស់ថង់ប្លាស្ទិក ពី១ថ្ងៃ ឬ២ថ្ងៃ ក្នុង១សប្តាហ៍ នោះកម្ពុជាបានចូលរួមការពារ និងថែរក្សាអនាម័យបរិស្ថាន កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានរាប់លានថង់។ លោក បានបញ្ជាក់ថា «យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក» បានឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា របស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ជាមួយប្រជាជាតិលើសកលលោក “ ដើម្បីភាពល្អបរិសុទ្ធបរិស្ថានយើង” ទៅថ្ងៃអនាគតផងដែរ៕


Exit mobile version