KH EMPIRE

ក្រុមការងារក្រសួងបរិស្ថាន ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តពិធិសារម៉ុងរ៉េរ៉ាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូននៅកម្ពុជា

ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ដាង រ៉ាឌី បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តពិធិសារម៉ុងរ៉េរ៉ាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូននៅកម្ពុជា ដែលរៀបចំដោយនាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ នៃក្រសួងបរិស្ថាន នៅមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ស្ថិតក្រោមអធិបតីភាពលោក យ៉ាំ ណារិទ្ធ អនុប្រធាននាយកដ្ឋាន។ កិច្ចប្រជុំនេះមានការចូលរួមតំណាងមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត តំណាងស្នងការដ្ឋានខេត្ត និងមានការចូលរួមពីម្ចាស់សេវាកម្មជួសជុលយានយន្ត និងបរិក្ខាត្រជាក់ ម៉ាស៊ីនត្រជាក់ សរុបចំនួន ៣០នាក់ ស្រី១នាក់ ៕

Exit mobile version