KH EMPIRE

មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចុះពិនិត្យគម្រោងបង្កើតរោងចក្រផលិតដំណាប់ផ្លែឈើនាំចេញ របស់ក្រុមហ៊ុន ខេ អេ អេ ប្រូសេស៊ីងហ្វូត ឯ.ក ស្ថិតក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច

ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោក កុយ សូនីន អនុប្រធានមន្ទីរបានចូលរួមជាមួយក្រុមការងារEIAនៃក្រសួង បរិស្ថាន លោកតំណាងឃុំ ភូមិ តំណាងម្ចាស់រោងចក្រ និងទីប្រឹក្សាគម្រោង អ៊ី អេសអេ រីសើច ឯ.ក ចុះពិនិត្យទីតាំងគម្រោងស្នើសុំពិនិត្យរបាយការណ៍វាយ តម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង សម្រាប់គម្រោងបង្កើតរោងចក្រផលិតដំណាប់ផ្លែឈើ នាំចេញទៅក្រៅ និងក្នុងស្រុក លើផ្ទៃដីប្រមាណ៥ហិកតា របស់ក្រុមហ៊ុន ខេ អេ អេ ប្រូសេស៊ីងហ្វូត ឯ.ក ស្ថិតក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រ និល ស្រុកភ្នំស្រួច។

ក្រោយចុះពិនិត្យទីតាំង និងជួបប្រជុំរួចមក អង្គប្រជុំក៏បានឱ្យតំណាងរោងចក្រ ក៏ដូចជាមេភូមិ ឃុំ មន្ទីរជំនាញជួយសម្របសម្រួលការងារ លិខិតស្នាមនានា និងណែនាំអំពីការទុកដាក់សំរាម សំណល់រាវ និងមានក្រុមហ៊ុនដឹកជញ្ជូនសំរាមចេញ ៕

Exit mobile version