KH EMPIRE

ការិយាល័យដែនជម្រកសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តសៀមរាប ចុះល្បាតរកបទល្មើសក្នុងភូមិសាស្ត្រ

នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដែនជម្រកសត្វព្រៃបឹងពែរ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ ចំនួន២នាក់ ម៉ូតូចំនួន០២គ្រឿង សហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ចំនួន០៤នាក់ និងសហគមន៍ភ្នំបាល្ល័ង្គ ចំនួន០២នាក់ និងសហគមន៍ព្រៃធំ ចំនួន០១នាក់ បានចុះល្បាតដល់ចំណុចត្រកួនតេក UTM446761-1468881 ស្ថិតនៅភូមិគ្រាំង ឃុំព ង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលបានរុករកឃើញរណាយន្តខ្នាតធំ ០១គ្រឿង និងនេសាទដែលផ្ទុយនិងបទ ប្បញ្ញត្តិនៃក្រមនេះ ដែលធ្វើឲ្យខូចខាតដល់ធនធានធម្មជាតិ មានដងឆក់០១គូរ និងអាគុយម៉ាក3K ៤០អំពែរ ចំនួន០១គ្រឿង របស់អញ្ញាតជនដែលលាក់ទុកក្នុងតំបន់ វត្ថុតាងខាងលើយកមករក្សាទុកនៅស្នាក់ការស្រោង និងកសាងសំណុំរឿង និងស្រាវជ្រាវរកអ្នកប្រព្រឹត្តមកអនុវត្តតាមនីតិវិធីច្បាប់។

ខ.ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
-មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី១ ចំនួន០២នាក់ ម៉ូតូ០២គ្រឿង
សហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ចំនួន០២នាក់ ចុះល្បាតដល់ចំណុចបោះត្រា UTM447005-1492105 ស្ថិតនៅភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទះបទល្មើស និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយ បានចំនួន០៦សន្លឹក។

គ.ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
-មន្រ្តីឧទ្យានុរក្ស ក្រុមល្បាតទី២ ចំនួន០៣នាក់ ប្រើប្រាស់ម៉ូតូចំនួន០៣គ្រឿង បានល្បាតដល់ចំណុចស្វាយរ៉ូង UTM424814-1537677 ស្ថិតនៅភូមិ អភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទះសកម្មភាពបទល្មើស និងបានបិតខិតប័ណ្ណអប់រំផ្សព្វផ្សាយនៅតាមដើមឈើ ចំនួន០៩សន្លឹក ៕

Exit mobile version