KH EMPIRE

ការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តកោះកុង ចុះល្បាតក្នុងភារកិច្ចទួលខុសត្រូវ

ទោះជារយៈពេល៣ ថ្ងៃនៃពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ អបកំបុក ក៏កម្លាំងឧទ្យានុរក្ស នៅតែទទួលខុសត្រូវក្នុងភារកិច្ច ក្នុងការចុះល្បាតទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងភូមិសាស្ត្ររបស់ខ្លួន ។

ការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តកោះកុង ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការឆាយតាហ៊ីង កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣៤៣៧៩៥-១២៨៦៦៩០១)បានធ្វើការដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ៣៥ខ្សែ ស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការឆាយតាហ៊ីង។

ចំណែកឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការកណ្ដាលឧទ្យានុរក្សឬស្សីជ្រុំថ្មបាំង កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣៣៤២៥៦-១២៩៩២៤៣) បានជួបប្រទះដានជើងសត្វដំរីចំនួន ០១ក្បាលស្ថិតនៅភូមិស្ពានក្ដារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។

-ឧទ្យានជាតិបទុមសាគរ ស្នាក់ការល្បាតកូនគុក កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣០៨៦៤៦-១២១៨២៤២) ស្ថិតភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ក្នុងឧទ្យានជាតិបទុមសាគរ។ តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ។

-ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការល្បាតឆាយអារ៉ែង កម្លាំងមន្ត្រីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣៣៧៦៦១-១២៨២៩៤៦) ស្ថិតនៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ។ តែពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីឡើយ ៕

Exit mobile version