KH EMPIRE

ប្រធានផ្នែកអាកាសធាតុរបស់ UN អំពាវនាវឱ្យ G20 ជំរុញការចរចា COP 29

ប្រធានផ្នែកអាកាសធាតុរបស់អង្គការសហប្រជាជាតិ លោក Simon Steele បានអំពាវនាវឱ្យមេដឹកនាំនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗ G20 ជំរុញឱ្យមានការចរចានៅឯកិច្ចប្រជុំកំពូល COP29 ដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីការផ្តល់មូលនិធិសម្រាប់ប្រទេសកំពុងអភិវឌ្ឍ អំពីបម្រែបម្រួលអាកាសធាតុ ។

ពីទីក្រុងបាគូ ប្រទេសអាហ្សែបៃហ្សង់ (Azerbaijan) នៅថ្ងៃទី 17 ខែវិច្ឆិកា អ្នកចរចាបានធ្វើការពេញមួយយប់ ដើម្បីព្យាយាមបង្កើតកិច្ចព្រមព្រៀងថ្មី មុនពេលរដ្ឋមន្ត្រីមកដល់បាគូនៅសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាកាសធាតុ។ នេះ​បើតាម​ក្របខណ្ឌ​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​ (UNFCCC) Cop29 នៅថ្ងៃចុងក្រោយ។

«ទោះ​បី​ជា​នៅ​មាន​ផ្លូវ​វែង​ឆ្ងាយ​ត្រូវ​ដើរ​ ប៉ុន្តែមនុស្សគ្រប់គ្នាដឹងពីហានិភ័យ» ។ លោក Steele បានអំពាវនាវនៅក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចប្រជុំ Cop29 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៨-១៩ វិច្ឆិកានេះ គួរ​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​ជា​សមាជិក G20 ​ត្រូវបញ្ចេញ​យោបល់​នៅក្នុងរឿងនេះ ។

Steele បានបន្ថែមថា៖ ពិភពលោកទាំងមូលរំពឹងថានឹងមានសញ្ញាច្បាស់លាស់ អំពីសកម្មភាពអាកាសធាតុ ដែលនៅតែជាឱកាសដ៏ល្អបំផុតតែមួយគត់សម្រាប់មនុស្សជាតិ ក្នុងការរស់រានមានជីវិតពីកម្តៅផែនដី ។ ក្នុងន័យនេះ ប្រទេសកំពុងអភិវឌ្ឍន៍ ទទួលខុសត្រូវយ៉ាងហោចណាស់ចំពោះការបំភាយឧស្ម័នផ្ទះកញ្ចក់ជាសកល គេចង់បានការសន្យាប្រចាំឆ្នាំដែលមានតម្លៃ 1.3 ពាន់ពាន់លានដុល្លារអាមេរិក ដើម្បីជួយពួកគេសម្របខ្លួនទៅនឹងផលប៉ះពាល់អាកាសធាតុ និងការផ្លាស់ប្តូរទៅជាថាមពលស្អាត ។

ទោះជាយ៉ាងណាក៏ដោយ ការចរចានៅតែជាប់គាំងលើបញ្ហានៃតួលេខចុងក្រោយ និងប្រភេទនៃការផ្តល់មូលនិធិ និងអ្នកបង់ប្រាក់ ដោយសំដៅប្រទេសអភិវឌ្ឍន៍ ចិន និងប្រទេសអ្នកមាននៅក្នុងតំបន់ឈូងសមុទ្រ ក្លាយជាម្ចាស់ជំនួយផងដែរ ៕

Participants walk past an installation at the United Nations climate change conference COP29 in Baku, Azerbaijan November 16, 2024. REUTERS/Aziz Karimov
Exit mobile version