KH EMPIRE

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ឆ្លើយតបទៅនឹងដំណោះស្រាយបញ្ហាប្រឈម និង សំណូមពររបស់ប្រជាពលរដ្ឋ នៅខេត្តមណ្ឌលគិរី

នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅថ្នាក់ក្រុង/ស្រុក សម្រាប់ឆ្នាំ២០២៤។ ក្នុងគោលបំណង៖ដើម្បីឆ្លើយតបទៅនឹងដោះស្រាយ បញ្ហាប្រឈម ទុក្ខកង្វល់ សំណូមពរ និងតម្រូវការរបស់ប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក នួន សារ៉ន អភិបាលរងខេត្តមណ្ឌលគិរី តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។
ដោយមានការអញ្ជើញចូលរួមពីសំណាក់៖
-ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត
-លោក លោកស្រី អភិបាលរងខេត្ត
-លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត
-មេបញ្ជាការរងកងកម្លាំងទាំងបី
-លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត
-លោក អភិបាលស្រុក អភិបាលរងស្រុក លោក លោកស្រី មេឃុំ លោក លោកស្រី នាយក នាយិកា ទីចាត់ការ អង្គភាពចំណុះរដ្ឋបាលសាលាខេត្ត មន្រ្តីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន១៥០នាក់ ស្រី២៦នាក់។
ក្នុងនោះដែរ៖ប្រជាពលរដ្ឋបានលើកឡើងពីបញ្ហាប្រឈម ឫទុក្ខកង្វល់ តម្រូវការ និងសំណូមពររួមមាន៖
-ស្នើសុំជួសជុលផ្លូវពីក្រុមពូឡាទៅក្រុមរការ ឃុំសែនមនោរម្យ ស្រុកអូររាំង
-សុំប៉ុស្តិ៍សុខភាពក្នុងភូមិពូហ្យាម
-សុំប៉ុស្តិ៍សុខភាពក្នុងក្រុមរការថ្មី
-បញ្ហាប្រឈមគឺសត្វដំរីព្រៃចូលបំផ្លាញដំណាំប្រជាពលរដ្ឋនៅក្រុមរកា ឃុំសែនមនោរម្យ ស្រុកអូររាំង
-សុំធ្វើផ្លូវពីទំនប់អូរតេធិបតី ឃុំសែនមនោរម្យទៅឃុំដាក់ដាំ ដែលមានប្រវែង៦គីឡូម៉ែត្រ
-សុំបណ្តាញអគ្គិសនីពីភូមិអណ្តូងក្រឡឹងទៅក្រុមស្រែរយៀវ
ចំពោះបញ្ហាប្រឈម និងសំណូមពរនានា អង្គវេទិកាបានជម្រាបជូនក៏ដូចជាស្រាយបំភ្លឺបានមួយចំនួន និងបញ្ហាដែលសេសសល់ក្រុមការងារបានរៀបចំធ្វើជារបាយការណ៍ជូនថ្នាក់លើដើម្បីដោះស្រាយជូននៅពេលក្រោយបន្តទៀត។

Exit mobile version