KH EMPIRE

បទល្មើសដាក់អន្ទាក់ចាប់សត្វព្រៃមានជារឿយៗ ត្រូវបានកម្លាំងដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ មណ្ឌលគិរី ដោះចេញទាន់

ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានដឹកនាំភ្នាក់ងារល្បាតសហគមន៍ ចុះល្បាត ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចមាត់អូរខ្ទង់ និយាមកា ៦៨៤៥៨៨ – ១៣៨៣៥៨៦ បានដោះខ្សែអន្ទាក់បានចំនួន ២៥ ខ្សែ ស្ថិតនៅក្នុងភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែនជម្រកសត្វព្រៃភ្នំព្រេច (ជាប់ព្រំប្រទល់ដែនជម្រកសត្វព្រៃកែវសីមា) វត្ថុតាងខ្សែអន្ទាក់បានយកមករក្សាទុកនៅស្នាក់ការរងអូរខ្ទង់ ៕

Exit mobile version