KH EMPIRE

ចុះពិនិត្យទីតាំងប្រមូលទិញ-លក់សំណល់អេតចាយ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

ថ្ងៃទី ២០ វិច្ឆិកា ការិយាល័យគាំពារបរិស្ថាន អនុប្រធានការិយាល័យគាំពារបរិស្ថាន បានដឹកនាំមន្រ្តី ចុះពិនិត្យទីតាំងប្រមូលទិញ-លក់សំណល់អេតចាយ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជាលទ្ធផលមានដូចខាងក្រោម៖
– ឃ្លាំងចំនួន០១ល្វែង ទំហំ ៩,៥ម x ១៩ម សម្រាប់ទុកដាក់របស់របរដែលបានប្រមូលទិញ និងត្រូវស្ដុកទុកក្នុងទីតាំងមានការទិញលក់ជារៀងរាល់ថ្ងៃ។
– រថយន្ដសម្រាប់ដឹកមានចំនួន ០២គ្រឿង ម៉ាកEZUZU ចំណុះមួយតោន។
– ពុំមានឧបករណ៍គ្រីប កិន បំបែក និងផ្លុំនោះទេ។
– សម្រាប់សំណល់អេតចាយ មានការរៀបចំទុកដាក់ និងគ្រប់គ្រងបានយ៉ាងត្រឹមត្រូវ។
– សម្រាប់សំណល់ដែលសល់ពីការញែករួច មានឡានប្រមូលសំរាមមកដឹកជាប្រចាំ។
– ម្ចាស់ទីតាំង មានការយកចិត្តទុកដាក់លើសំណល់សម្រាមផ្សេងៗនៅជុំវិញបរិវេណ និងមិនមានការរំខានសម្លេង។
– ក្រុមការងារនៃមន្ទីរបរិស្ថាន បានណែនាំបន្ថែមដល់ម្ចាស់អាជីវកម្ម អោយចូលរួមសម្អាត និងថែរក្សាអនាម័យក្នុង និងក្រៅបរិវេទជាប្រចាំ និងយកចិត្តទុកដាក់លើបញ្ហាសម្លេង ដើម្បីជៀសវាងមានការរំខានដល់ប្រជាពលរដ្ឋរស់នៅជុំវិញ៕

Exit mobile version