KH EMPIRE

សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ ៨០០ នាក់ ចូលរួមទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព»

នារសៀលថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្នុងក្របខណ្ឌនៃការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព» នាយកដ្ឋានព័ត៌មាននិងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានចុះផ្សព្វផ្សាយចំណេះដឹងបានបរិស្ថានដល់សិស្សានុសិស្សវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្ត តំណាងក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី នាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ជាង ៨០០នាក់ ៕

Exit mobile version