KH EMPIRE

បំផ្លាញឧបករណ៍នេសាទខុសច្បាប់ នៅចំណុចខ្វៃចៀន ភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន

ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាកាន ដឹកនាំដោយលោក អ៊ុ សុខណា អភិបាលរងនៃគណៈអភិបាលស្រុកបាកាន បានចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ពីចំនុចរោងត្បាញ រហូតដល់ចំណុចខ្វៃចៀន ភូមិដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ ជាលទ្ធផលបង្ក្រាបបាន០២ករណី បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ រួមមាន÷
+ ១ករណី (ឧបករណ៍ បរ)
– របាំងសាច់អួនប្រវែង៣៦០០ម៉ែត្រ (៥ខ្សែ)
– ក្បាលបរចំនួន ០៨គ្រឿង
– បង្កោលចំនួន ២៨០ដើម
– ត្រីចំរុះទំងន់ ២០គីឡូក្រាម(ចាកលែង)
+ ១ករណី (ឧបករណ៍ ឈ្នក់)
– សាច់ឈ្នក់ទំហំ (១៥មx១៥មx០.០១៥មx៥ម)ចំនួន ២វង់ (២កន្លែង)
– បង្គោលចំនួន ១៨ដើម
– ខ្សែរួមផ្សំប្រវែង ១២០ម៉ែត្រ

ថ្ងៃដដែល កម្លាំងមន្រ្តីស្នាក់ការរាំងទិលបានធ្វើការចុះល្បាត ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ត្រាបបទល្មើសនេសាទ នៅចំណុចព្រែក ក្អមសំណរ និង ភូមិចារុះ ភូមិសាស្រ្តក្នុងខេត្តពោធិ៍សាត់។ បង្រ្កាបបានចំនួន ១ករណីវត្ថុតាងរួមមាន:
-កាប់បំផ្លាញ់របាំងសាច់អួន ចំនួន០២ខ្សែ ប្រវែង ១០០ម៉ត្រែ បង្គោលចំនួន ១២០ដើមនឹងដកក្បាលបរចនួន ០២គ្រឿង
-ចាក់លែងកូនត្រីចំរុះចនួន ១០គីឡូក្រាម
វត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការរាំងទិល ៕

Exit mobile version