KH EMPIRE

កម្លាំងការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ប្រទះឃើញសត្វក្រៀល ៤ ក្បាល

– ថ្ងៃទី២៨ ដល់២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការព្រៃវែង ចំនួន ០១នាក់ សហការជាមួយកម្លាំងយោធា ចំនួន ០២នាក់ បានចុះល្បាតចំណុច ថ្នល់តាយស វាលស្រគុម្ព ព្រៃច្រាប និងបន្តដល់ចំណុចវាលបាក់ក និយាមកាលេខ ៤៥៨៥៥១-១៥៤២៩៦៥ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ បានឃើញសត្វក្រៀល ចំនួន ០៤ក្បាល។
– មន្ត្រីប្រចាំស្នាក់ការថ្នាលបណ្តុះកូនឈើ ចំនួន ០៣នាក់ បានចុះល្បាតដល់ចំណុចព្រះប្រសព្វ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិពង្រ ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ពុំជួបបទល្មើសអ្វី ៕

Exit mobile version