KH EMPIRE

ឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត សហការជាមួយមូលនិធិ MJP ចុះត្រួតពិនិត្យដីព្រៃកាប់រានថ្មីចំនួន ២កន្លែង ដែលក្រុមល្បាតបានឃ្លុំរួច

ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក លី សាមី នាយកស្តីទីតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត បានចូលរួមកិច្ចប្រជុំបូកសរុបការងារសន្តិសុខយោធា ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ត្រី ឈៀវ ឃុន មេបញ្ជាការទិសទី៣សំឡូត នៅអាគារប្រជុំទីបញ្ជាការទិសទី៣ស្រុកសំឡូត។

មន្ត្រីឧទ្យានុរក្សតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតសហការជាមួយមូលនិធិMJP បានចុះល្បាតបង្ក្រាបបទល្មើសធនធានធម្មជាតិ និងភ្លើងឆេះព្រៃ ភូមិសាស្ត្រ បុស្សស្អំ UTMលេខ(246527/1399684) UTMលេខ(246326/1398336) ស្ថិតនៅក្នុងភូមិបរឡាង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ត្រួតពិនិត្យដីព្រៃកាប់រានថ្មីចំនួន ០២កន្លែង ដែលក្រុមល្បាតបានឃ្លុំរួចកន្លងមក ជាក់ស្តែងចំនុចទាំង២ខាងលើ គ្មានសកម្មភាពបទល្មើស(ព្រៃដុះឡើងវិញ) ៕

Exit mobile version