លោក សឿង សាវី មន្រ្តីការិយាល័យគាំពារបរិស្ថាន បានចូលរួមជាមួយក្រុមការងារនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន ដឹកនាំដោយលោក ឌួង សំគៀត អនុប្រធាននាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន បានចុះពិនិត្យដល់ទីតាំងជាក់ស្តែងលើសំណើសុំពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង សម្រាប់គម្រោងបង្កើតរោងចក្រផលិត ផលពីប្លាស្ទិក និងបរិក្ខារបន្សំ របស់ក្រុមហ៊ុន ហ្គ្រេន យូនៀន អៅដរ (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ១៣០ ភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៕