លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរទទួលបន្ទុករួម បានចូលរួមក្នុងពិធី«ទិវាអនាម័យបរិស្ថានជាតិ ឆ្នាំ២០២៤» ក្រោមអធិបតីភាព ឯកឧត្តម ងិន សុវិមាន អភិបាលខេត្តស្ដីទី និងលោកស្រី វិន ស៊ីធួន អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករង រដ្ឋបាលសាលាខេត្ត មេបញ្ជាការរង កងកម្លាំងទាំងបី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលរងក្រុង លោកគ្រូ អ្នកគ្រូ មន្ត្រីជំនាញពាក់ព័ន្ធ យុវជន និងសិស្សានុសិស្ស ពិធីនេះប្រព្រឹត្តទៅនៅ បរិវេណសួនដំរីដែក ៕