តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្នាក់ការល្បាតស្រែអំបិល មន្រ្តីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(០៣៧២២០៧-១២៣៥២៨០) បានធ្វើការដកហូតរណាយន្តតូចចំនួន ០១គ្រឿង អញ្ញាតជន ស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។
ចំពោះវត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការល្បាតស្រែអំបិល ៕