KH EMPIRE

ដកហូតមងដាក់យកសត្វស្លាបនៅចំណុចស្រុកកោះកុង និងស្រុកស្រែអំបិល

ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៤ តំបន់រ៉ាមសារកោះកាពិ ស្នាក់ការល្បាតកោះមូល កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(២៨២២៨៧-១២៦៨៩៧៣) បានធ្វើការដកហូតបានមងសម្រាប់ដាក់យកសត្វស្លាបបានប្រវែង ៤០ម៉ែត្រ អញ្ញាតជន ស្ថិតនៅក្នុងភូមិ២ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ ចំពោះវត្ថុតាងយកមករក្សាទុកនៅស្នាក់ការល្បាតកោះមូល។

តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង កម្លាំងមន្ត្រីឧទ្យានុរក្ស បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា(៣៦៣០២៣_១២២៣៨០៦) បានធ្វើការដកហូតបានមងសម្រាប់ដាក់យកសត្វស្លាបបានប្រវែង ៧០ម៉ែត្រ អញ្ញាតជន ស្ថិតនៅក្នុងភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។

ចំពោះវត្ថុតាងយកមករក្សាទុកនៅស្នាក់ការតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ៕

Exit mobile version