KH EMPIRE

មន្រ្តីឧទ្យានុរក្ស ជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោះអន្ទាក់ ១១០ ខ្សែ ដោះសន្ទូចយកសត្វកន្ធាយ ២០០ផ្លែ ភូមិត្រពាំងឈើត្រាវ ឃុំប្ញស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង

ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៤ ឧទ្យានជាតិជួរភ្នំក្រវាញ ស្នាក់ការល្បាតឆាយអារ៉ែង មន្រ្តីឧទ្យានុរក្ស បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា((៣៣៤២២១_១២៨៤៥៧២) បានធ្វើការដោះអន្ទាក់សម្រាប់ដាក់យកសត្វព្រៃចំនួន ១១០ខ្សែ សន្ទូចសត្វកន្ធាយ ចំនួន ២០០ផ្លែ និងសត្វកន្ត្រងចំនួន ០២ក្បាល (រស់០១ក្បាល និងងាប់០១ក្បាល) អញ្ញាតជន ចំពោះសត្វកន្ត្រង (រស់) ក្រុមការងារបានដោះលែងអោយចូលព្រៃធម្មជាតិវិញ ចំណែកសត្វកន្ត្រង(ងាប់) ក្រុមការងារបានធ្វើការកប់ចោល ភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។ ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការល្បាតឆាយអារ៉ែង ៕

Exit mobile version