KH EMPIRE

ឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ដាក់ប៉ុស្តិ៍ត្រួតពិនិត្យ និងដកហូតរណាយន្ត ១គ្រឿង

បានចុះស្រាវជ្រាវសាវតាជាតិយោងដីការចាត់ឱ្យសើបសួរជំនួសសំណុំរឿងព្រហ្មទណ្ឌលេខ ÷ ៤៥៣ ចុះថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ។ ពីបទកាប់គាស់ រុករានដីព្រៃឬ ឆ្ការដុត ដើម្បីយកធ្វើជាកម្មសិទ្ធិ ប្រព្រឹត្ដនៅចំណុចចំការចេក ក្នុងភូមិ ចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគីរី មន្រ្តីជំនាញបានស្រាវជ្រាវនិងសហការជាមួយអាជ្ញាធរ រកពុំឃើញសាវតារជាតិទេ ។

វត្តុតាងរណាយន្តម៉ាក០៧០ ចំនួន០១គ្រឿងខាងលើ ត្រូវបានយកមករក្សាទុកនៅស្នាក់ការរងហ៊ូត ។

មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា បានសហការជាមួយក្រុមការងារលេខាធិការដ្ឋាន គណៈបញ្ជាការឯកភាពស្រុកកែវសីមា ដឹកនាំដោយលោក សុះ មីឡែន ជាប្រធានលេខាធិការដ្ឋានឯកភាពស្រុកកែវសីមា និងដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ ពីឯកឧត្ដមអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងមានការសម្របសម្រួលនិតិវិធីពីលោក អ៊ាង សុគន្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ក្រុមការងារបានដាក់ទីតាំងត្រួតពិនិត្យ តាមបណ្ដោយផ្លូវជាតិលេខ76A ត្រង់ចំណុចនិយាមកា ( 706071 – 1340041) ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។

ក្នុងប្រតិបត្តិការខាងលើ ក្រុមការងារបានធ្វើការត្រួតពិនិត្យរថយន្តគ្រប់ប្រភេទសរុបចំនួន៣៥គ្រឿង និងអប់រំអ្នកធ្វើដំណើរចំនួន៥៨នាក់ ៕

Exit mobile version