ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ លោក ជួប សារ៉ា មន្ត្រីឧទ្យានុរក្សការិយាល័យឧទ្យានជាតិនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ អនុវត្តគម្រោងកម្មវិធីការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ ប្រចាំស្នាក់ការអូរសោមថ្មី បានដឹកនាំកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុវត្តគម្រោងការពារព្រៃឈើជួរភ្នំក្រវាញ គាំទ្រដោយអង្គការWA បានធ្វើការល្បាតដើម្បីចុះស្រាវជ្រាវនិងរុករកបទល្មើសធនធានធម្មជាតិ ទទួលបានលទ្ធផលដូចខាងក្រោម៖
-ចំណុចវារីអគ្គិសនីឫស្សីជ្រុំ និយាមការ 306805-1318711 ឃុំតាទៃ ស្រុកថ្មបាំង ខេត្តកោះកុង បានធ្វើការដោះអន្ទាក់ចំនួន 164ខ្សែ។ វត្ថុតាងដែលបានដកហូតខាងលើយកមករក្សាទុកនៅស្នាក់ការឧទ្យានជាតិអូរសោមថ្មី ៕