KH EMPIRE

មន្ត្រីបរិស្ថានខេត្តកោះកុង ចុះត្រួតពិនិត្យ និងរៀបចំកិច្ចសន្យាការពារបរិស្ថាន ជាមួយម្ចាស់អាជីវកម្មផលិតទឹកកក ៤ ទីតាំង នៅក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង

នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ លោក ម៉េង តិច អនុប្រធានមន្ទីរបរិស្ថាន បានដឹកនាំមន្រ្តីឧទ្យានុរក្ស សហការជាមួយរដ្ឋបាលស្រុកបូទុមសាគរ និង អាជ្ញាធរ ភូមិ ឃុំ បានចុះត្រួតពិនិត្យ និងផ្តល់យោបល់លើការរៀបចំកិច្ចសន្យាការពារបរិស្ថាន ជាមួយម្ចាស់អាជីវកម្មផលិតទឹកកក ចំនួន ០៤ ទីតាំង នៅក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ។

១ ទីតាំងទី១ ស្ថិតនៅក្នុងភូមិ អណ្ដូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង
២ ទីតាំងទី២ ស្ថិតនៅក្នុងភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង
៣ ទីតាំងទី៣ ស្ថិតនៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង
៤ ទីតាំង៤ ស្ថិតនៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ៕

Exit mobile version