KH EMPIRE

ក្រុមការងារមន្ទីរបរិស្ថានខេត្តកោះកុង និងមន្ត្រីឧទ្យានុរក្ស ចុះពិនិត្យផ្ទៀងផ្ទាត់ទីតាំងចំនួន ១០៦ ចំណុច តាមផ្កាយរណបរបស់ក្រសួងបរិស្ថាន

នាថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថាន ប្រធានការិយាល័យដែនជម្រកសត្វព្រៃ បានដឹកនាំមន្ត្រីឧទ្យានុរក្ស ចុះពិនិត្យផ្ទៀងផ្ទាត់ ទីតាំងចំនួន១០៦ចំណុច តាមផ្កាយរណបរបស់ក្រសួងបរិស្ថាន នៃដែនជម្រកសត្វព្រៃពាមក្រសោប ភូមិសាស្ត្រខេត្តកោះកុង ដឹកនាំដោយលោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការចូលរួមពី តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តំណាងមេបញ្ជាការនៃបញ្ហាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំណាងប្រតិបតិ្តការសឹករងខេត្តកោះកុង ។

គណៈអភិបាលស្រុកមណ្ឌលសីមា មេឃុំទួលគគីរ មេភូមិទួលគគីរក្រោម មេភូមិទួលគគីរលើ នគរបាលឃុំទួលគគីរ
បានចុះផ្ទៀងផ្ទាត់ជាក់ស្តែង ឃើញថា៖
– ទីតាំងលេខ៩៣ និយាមកា (២៨៦៨៨៩_១២៨០៣៣២) ស្ថិតក្នុងតំបន់សហគមន៍ មានផ្ទះប្រជាពលរដ្ឋ ដំណាំ ដូង ស្វាយ ស្វាយចន្ទី
-ទីតាំងលេខ៩៨ និយាមកា (២៨៨៩៥៩_១២៨០៦២១) ស្ថិតក្នុងតំបន់សហគមន៍ ភូមិចាស់ ឈ្មោះ កាក់ ធរ មានដំណាំ ខ្នុរ ស្វាយ ស្វាយចន្ទី ធុរេន ស្លា អំពិល កំពីងរាជ
-ទីតាំងលេខ៩៦ និយាមកា (២៩១៨៤៥_១២៨០៤០៩) ស្ថិតនៅតំបន់អភិរក្ស ដីកាប់រានថ្មី បានដាក់ពាក្យបណ្តឹងរួច មានទំហំផ្ទៃដីចំនួន ១៩២៤៣ ម៉ែត្រការ៉េ
-ទីតាំងលេខ៩១,៩២ និយាមកា (២៩១៧២៧_១២៨០២១៨)(២៩១៦៦៧_១២៨០០៣៩) ស្ថិតនៅតំបន់អភិរក្ស ទីតាំងដីនៅក្នុងបន្ទាយទាហាន ដំណាំ ស្វាយ ស្វាយចន្ទី ខ្នុរ ស្លា ដូង ព្រីង កៅស៊ូ ស្រះទឹក
-ទីតាំងលេខ៩០ និយាមកា(២៩១៩៥១_១២៧៩៩៥៧) ស្ថិតក្នុងតំបន់អភិរក្ស ទីតាំងដីចំណីផ្លូវជាតិលេខ៤៨
-ទីតាំងលេខ៩៥ និយាមកា (២៩២៥៩៤_១២៨០៤០៧)ស្ថិតនៅតំបន់សហគមន៍ ដីចំការថ្មី មានដំណាំ កូនមាន ចេក អំពៅ
ស្ថិតក្នុងភូមិទួលគគីរលើ ឃុំទទួលគគីរ ស្រុក មណ្ឌលសីមា ខេត្តកោះកុង។
-ទីតាំងលេខ៨៨,៨៩ និយាមកា(២៧៨០៨៤_១២៧៨៨៩២)(២៧៨៧៦៤_១២៧៨៩៥០) ស្ថិតនៅតំបន់សហគមន៍ អនុក្រឹត្យលេខ ២៤៥ ក្នុងភូមិពាមក្រសោបទី១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

Exit mobile version