នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឯម កុសល អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ស៊ី រ៉ាមុនី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីយុទ្ធនាការ « កម្ពុជាស្អាត ខ្មែរធ្វើបាន » នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានគាំពារបរិស្ថាន មន្ទីរបរិស្ថានខេត្ត រដ្ឋបាលស្រុក កងកម្លាំង និងមន្ត្រីចំណុះរដ្ឋបាលស្រុក ព្រមទាំងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ បានរួមគ្នាធ្វើអនាម័យសម្អាតបរិស្ថានតាមដងផ្លូវសាធារណៈក្នុងមូលដ្ឋានស្រុកកំពង់លែង សរុប ចំនួន: ៦១១ នាក់ ក្នុងនោះមាន÷
-មន្ត្រីរាជការ ៥៥ នាក់
-ព្រះសង្ឃ ៦ អង្គ
-ប្រជាជន ១៥៥ នាក់
-លោកគ្រូ អ្នកគ្រូ ១១ នាក់
-សិស្សានុសិស្ស ៣៦៣ នាក់
-កងកម្លាំងទាំងបី:២១ នាក់