KH EMPIRE

មន្រ្ដីឧទ្យានុរក្សស្នាក់ការកំពង់ឃ្លាំង សៀមរាប រុះរើឧបករណ៍នេសាទដែលផ្ទុយនឹងបទប្បញ្ញត្តិនៃក្រមបរិស្ថាន

ថ្ងៃទី ១៣ ធ្នូ ឆ្នាំ ២០២៤ មន្រ្ដីឧទ្យានុរក្សស្នាក់ការកំពង់ឃ្លាំងចំនួន៣នាក់ ប្រើប្រាស់កាណូតចំនួន១គ្រឿង បានចុះល្បាត នៅចំណុចត្រពាំងឆ្កែកូនUTM407702-1452942 ស្ថិតនៅក្នុងភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ។ ជាលទ្ធផលបានជួបប្រទះករណីលួចដាក់ឧបករណ៍នេសាទដែលផ្ទុយនឹងបទបញ្ញត្ដិនៃក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយប្រើប្រាស់ឧបករណ៍ស្បៃមុងចំនួន៤គ្រឿង ដែលបង្កឡើងដោយអញ្ញាតជន កម្លាំងល្បាតបានធ្វើការរុះរើឧបករណ៍នេសាទដែលផ្ទុយនឹងបទប្បញ្ញត្តិនៃក្រមបរិស្ថាន និងធនធានធម្មជាតិចោលនៅហ្នឹងកន្លែងកើតហេតុរួមមាន៖

-ឧបករណ៍ស្បៃមុងចំនួន៤គ្រឿង
-របាំងស្បៃមុងប្រវែងប្រមាណ២០០ម៉ែត្រ
-បង្គោលចម្រឹងចំនួនប្រមាណជា៤០ដើម
-និងព្រលែងត្រីចម្រុះចំនួនប្រហែល១២គីឡូក្រាម ៕

Exit mobile version