ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៤ ប្រធានការិយាល័យឧទ្យានជាតិ និងលោកនាយកឧទ្យានជាតិបទុមសាគរ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចកំណត់តំបន់សម្រាប់ធ្វើការវិនិច្ឆ័យដែលមានលក្ខណ:ជាប្រព័ន្ធចំនួន ៤ភូមិ ភូមិព្រែកខ្យង ភូមិតានូន និងភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព លោក ឈេង សុវណ្ណដា អភិបាលរង នៃអភិបាលខេត្តកោះកុង ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងទាំង៣ប្រភេទ លោកអភិបាល នៃអភិបាលស្រុកបូទុមសាគរ តំណាងមន្ទីរវិស័យ អង្គភាពជុំវិញខេត្ត ក្រុមការងារវាស់វែងដីលក្ខណ:ជាប្រព័ន្ធ ការិយាល័យភូមិបាលស្រុកនិងប្រជាពលរដ្ឋ ចូលរួមចំនួន ១៨៥នាក់ ស្រី៩៣នាក់ នៅវត្តសុវណ្ណតេជោ ស្ថិតក្នុងភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង៕