ថ្ងៃទី ១៤ ធ្នូ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការអន្ទឹល ចំនួន ០៤នាក់ បានចុះពិនិត្យទីតាំងដែលទទួលបានពីផ្កាយរណបរបស់ក្រសួង បានចំនួន ០៦ចំណុច ដោយនៅចំណុចលេខរៀងទី២៦២ នៅក្នុងសហគមន៍អាផ្លោញភ្នំដី ស្ថិតនៅក្នុងភូមិចារ្យ ឃុំកន្ទួត ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ឃើញថាជាដីដែលរុករានចាស់ តែមានការដាំដំណាំដំឡូង។ ចំណែកនៅចំណុចលេខរៀងទី (២៦៣) (១៥) (២៥៨) (២៥៣) (២៥៩) នៅក្នុងសហគមន៍ស្រោងអាផ្លោញ ស្ថិតនៅក្នុងភូមិយាង ឃុំយាង ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ឃើញថាជាប្រភេទដីវាល ពុំមានការកាប់រុករានទេ។
– ថ្ងៃទី១៣ ដល់១៤ ខែធ្នូ ឆ្នាំ២០២៤ មន្រ្ដីឧទ្យានុរក្សប្រចាំស្នាក់ការតាកឹង ចំនួន ០២នាក់ បានចុះល្បាតដល់ចំណុចត្រពាំងសង្កែធំ វាលប្រលឹត ស្ថិតនៅក្នុងសាស្រ្តភូមិយាង ឃុំយាង ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ពុំជួបបទល្មើសអ្វីទេ ៕