KH EMPIRE

មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃបឹងពែរ បាត់ដំបង ចុះនិទខិត្តប័ណ្ណអប់រំ

នៅថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៤ ការិយាល័យដែនជម្រកសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តបាត់ដំបង ដែនជម្រកសត្វព្រៃបឹងពែរ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ ចំនួន០៣នាក់ ម៉ូតូចំនួន០៣គ្រឿង សហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ចំនួន០៤នាក់ និងសហគមន៍ភ្នំបាល្ល័ង្គចំនួន០១នាក់ បានចុះល្បាតដល់ចំណុចត្រពាំងថ្នល់ UTM449947-1477357 ស្ថិតនៅភូមិស្រោង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលបានជួបប្រទះទីតាំងដីរងការឈូសឆាយទន្រ្ទានដីព្រៃ កាន់កាប់ខុស ច្បាប់០១កន្លែង បង្កឡើងដោយអញ្ញាតជន មានទំហំផ្ទៃដីប្រមាណ ០,៩៣ហិកតា។ កម្លាំងសហការបានកំពុងកសាងសំណុំរឿង និងបន្តស្រាវជ្រាវរកអ្នកប្រព្រឹត្តិ មកអនុ វត្តតាមនីតិវិធីច្បាប់។

ខ.ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
-មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី២ ចំនួន០៣នាក់ ម៉ូតូ០៣គ្រឿង សហការជាមួយកងកម្លាំងយោធាតំបន់ប្រ តិបត្តិការសឹករងខេត្តសៀមរាប ចំនួន០៣នាក់ និងសហគមន៍ភ្នំពកចំនួន០១នាក់ បានចុះល្បាតដល់ចំណុចអូរចារ UTM461557-1494350 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទះបទល្មើស និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយ ចំនួន០៦សន្លឹក។

គ.ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
-មន្រ្តីឧទ្យានុរក្សក្រុមល្បាតទី១ ចំនួន០៤នាក់ ប្រើប្រាសម៉ូតូចំនួន០៤គ្រឿង បានចុះល្បាតដល់ចំណុចភ្នុំក្បាលប្រើស UTM413307-1540040 ស្ថិតនៅភូមិសែនជ៍យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបបទល្មើស និងបានបិតខិតបណ្ណ័អប់រំផ្សព្វផ្សាយតាមដើមឈើបាន ចំនួន០៦សន្លឹក ៕

Exit mobile version