KH EMPIRE

ឯកឧត្តម ជួប ប៉ារីស៍ ជួបពិភាក្សាការងារជាមួយអង្គការUSAID ប្រចាំនៅកម្ពុជា

នាថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ស៊ុ ជាតិ អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុបានជួបពិភាក្សាជាមួយអង្គការUSAID ប្រចាំនៅកម្ពុជា។ ឯកឧត្តមបានអបអរសាទរចំពោះវឌ្ឍភាពនៃការអនុគម្រោងUSAID Morodok Baitang ដែលបានរួមចំណែកលេីកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងការថែរក្សាការពារព្រៃឈើនៅថ្នាក់មូលដ្ឋាន។

ឯកឧត្តមក៏បានផ្តល់អនុសាសន៍និងលើកទឹកចិត្តឱ្យគម្រោង ១)ពិនិត្យមើលទីតាំដែលមានសក្តានុពលទេសចរណ៍ ដែលអាចជួយផ្តល់ការងារដល់ប្រជាជន និងការពារព្រៃឈើ ២)លើកកម្ពស់ការផ្សព្វផ្សាយ ដោយមានការចូលរួមពីយុវជន ៣)គម្រោងត្រូវត្រួតពិនិត្យអំពីការអនុវត្តឱ្យបានម៉ត់ចត់ ដើម្បីជៀសរាងការទន្ទ្រានដីព្រៃ ៕

Exit mobile version