KH EMPIRE

មន្ត្រីឧទ្យានុរក្សស្នាក់ការចុងឃ្នៀស ខេត្តសៀមរាប បង្ក្រាបឧករណ៍នេសាទខុសបទប្បញ្ញត្ដិនៃក្រមបរិស្ថាន

ថ្ងៃទី ១៨ ធ្នូ ២០២៤ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប មន្ត្រីឧទ្យានុរក្សស្នាក់ការចុងឃ្នៀស ចំនួន៤ ប្រើប្រាស់កាណូតស្មាច់ចំនួន១គ្រឿង ចុះល្បាតនៅចំណុចអូរស្វាយ UTM394296-1578139 ស្ថិតនៅក្នុងភូមិធ្នង់ ឃុំដានរុន ស្រុកសូទ្រនិគម ជាលទ្ធផលបានជួបប្រទះករណីលួចដាក់ឧបករណ៍នេសាទដែលផ្ទុយនឹងបទប្បញ្ញត្ដិនៃក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយប្រើប្រាស់ឧបករណ៍បចំនួន ៣គ្រឿង ដែលបង្កឡើងដោយអញ្ញាតជន កម្លាំងល្បាតបានធ្វើការរុះរើឧបករណ៍នេសាទដែលផ្ទុយនឹងបទប្បញ្ញត្តិនៃក្រមបរិស្ថាន និងធនធានធម្មជាតិចោលនូវហ្នឹងកន្លែងកើតហេតុរួមមាន៖ ក្បាលបចំនួន៣គ្រឿង របាំងសាច់អួនចំនួន៣០០ម៉ែត្រ បង្គោលចម្រឹងចំនួនប្រមាណជា៧០ដើម និងព្រលែងត្រីចម្រុះ ទម្ងន់ប្រមណជា១០គីឡូក្រាម ៕

Exit mobile version