ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៤ ការិយាល័យដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការព្រៃវែង ចំនួន ០២នាក់ សហការណ៍ជាមួយកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងស្រុកគូលែន ចំនួន ០១នាក់ បានចុះល្បាតដល់ចំណុច ត្រពាំងឈូក ផ្ទាត់ ម៉ស និយាមកាលេខ ៤៤៧៧៩១-១៥៣៤២៩៥ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិសំបូរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ បានរុករកឃើញរណាយន្ត ចំនួន០១ គ្រឿង ដែលជនមិនស្គាល់អត្តសញ្ញាណលាក់ទុក វត្ថុតាងយកទៅរក្សាទុកនៅស្នាក់ការព្រៃវែង ៕