នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោកប៉ែន ធារ៉ាត អនុប្រធានមន្ទី ដឹកនាំលោកស៊ុយ ទីណាន ប្រធានការិយាល័យតំបន់ស្នូល លោក ឈឿន ឈាន អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និង លោក ទឹម សុខទៀង លោក សាន ភារិទ្ធ មន្ត្រីឧទ្យានុរក្ស បានចូលរួមសិក្ខាសាលាពហុភាគីពាក់ព័ន្ធស្តីពីការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពនៅសហគមន៍អេកូទេសចរណ៍ផាត់សណ្តាយ និងការគ្រប់គ្រងតំបន់រ៉ាមសារស្ទឹងសែន ដែលមានអ្នកចូលរួមសរុបចំនួន៧៣នាក់ ស្រី២៨នាក់ នៅផែសហគមន៍ផាត់សណ្តាយ ក្រោមអធិបតីភាពលោក ហុង ចំណាន ប្រធាននាយកដ្ឋានអភិរក្សដីសើមទឹកសាបនៃក្រសួងបរិស្ថាន ៕