KH EMPIRE

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តកំពង់ធំ ចុះល្បាតរកបទល្មើស

ដែនជម្រកសត្វព្រៃបឹងពែរ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោកញ៉ឹម ចាន់ធី មន្ត្រីការិយាល័យ និងជាប្រធានក្រុមការងារទីបញ្ជាការស្រាលប្រចាំការនៅតំបន់ភ្នំប្រង់ ដឹកនាំក្រុមការងារចុះល្បាតដល់តំបន់ខ្ទមមន ចំណុចUTM 462294-1464853 ស្ពានវង្ស465015-144325 ក្នុងសហគមន៍តំបន់ការពារធម្មជាតិភ្នំប្រង់ ពុំបានជួបប្រទះបទល្មើសអ្វីទេ ស្ថិតក្នុងភូមិសាស្ត្រឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្ដកំពង់ធំ ។

ចំណែកដែនជម្រកសត្វព្រៃព្រៃឡង់ នៅថ្ងៃដដែល លោក នុប ឆាយ៉ា អនុប្រធានការិយាល័យ និងជាប្រធានក្រុមការងារទីបញ្ជាការស្រាលប្រចាំការនៅតំបន់អូរឃ្មង ដឹកនាំក្រុមការងារចុះល្បាតដល់តំបន់អូរក្លែងពណ៌ ចំណុចUTM(57231-1423543)(572512-1423536)ប្រាសាទត្រពាំងប្រើស571610-1422668 ពុំបានជួបប្រទះបទល្មើសអ្វីទេ ។
-ស្នាក់ការរងអូរងាវ ចុះល្បាតដល់តំបន់ខាងត្បូងវាលរូងក្រពើ ចំណុចUTM541169-1456995 វាលក្បាលដូង541978-1457915 ពុំបានជួបប្រទះបទល្មើសអ្វីទេ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ៕

Exit mobile version