KH EMPIRE

ក្រុមការងារការិយាល័យ គាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យ និងយកសំណាកទឹកស្ទឹងមង្គលបូរីចំនួន 3ទីតាំង

ក្រុមការងារការិយាល័យ គាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ ដឹកនាំដោយលោកយ៉ោក យឿម បានចូលរួមសហការជាមួយអាជ្ញាធរ ស្រុកមង្គលបូរី ចុះត្រួតពិនិត្យ និងយកសំណាកទឹកស្ទឹងមង្គលបូរី បានចំនួន3ទីតាំង ក្នុងភូមិកោះកែវ ភូមិហ្លួង ភូមិសំរោង ហើយទឹកស្ទឹងនៅកន្លះស្ទឹង ទឹកមានសភាពនឹងថ្កល់ ពុំមានការហូរចុះទៅក្រោមដោយសារមានការបិទសំណង់នៅឃុំគយម៉ែង និងនៅសំណង់ខាងលើពពីរដើមមិនមានទឹកហូរចុះមកផងដែរ ។

ទឹកស្ទឹងនេះមានពណ៌ ខ្មៅលាយក្រហមព្រឿងៗ អាចមកពីការពុកផុយស្លឹកឈើ និងទឹកបង្គន់ ដែលមានប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងចំនួន15ភូមិ ហើយមានផលប៉ះពាល់ផ្ទាល់ខ្លាំង5ភូមិ សរុបប្រជាពលរដ្ឋ350ខ្នងផ្ទះ ក្នុងឃុំ ឫស្សីក្រោក ហើយទឹកស្ទឹងនេះពុំមានក្លិនស្អុយ និងពុំមានត្រីងាប់នោះទេ ៕

Exit mobile version