ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ លោក ឯម រ៉ូនី បានដឹកនាំមន្ត្រីឧទ្យានុរក្សការិយាល័យតំបន់ការពារទេសភាព ចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមការដឹកនាំ និងសម្របសម្រួលដោយឯកឧត្តម លី សំរឹទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ្ឌ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរង ក្រុមប្រឹក្សា ស្រុកអង្គរធំ ប្រធានមន្ទីរ ឬតំណាងមន្ទីរ អង្គភាពជំវិញខេត្ត មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ ក្នុងស្រុកអង្គរធំ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណ៣០០ នាក់ នៅក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាអន្តរជាតិ។
កម្មវិធីនៃកិច្ចប្រជុំ៖
១.បង្ហាញពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាអាណត្តទី៤ ឆ្នាំ
២.បង្ហាញពីសមិទ្ធផលក្នុងឆ្នាំ២០២៤
៣.ការណែនាំខ្លួន បទបង្ហាញស្តីពីតួនាទី ភារកិច្ច
៤.បទបង្ហាញស្តីពីទិដ្ឋភាពរួមនៃការអភិវឌ្ឍន៍ក្នុងដែនសមត្ថកិច្ច២០២៥ – ២០២៩ និងបទបង្ហាញស្តីពីសមិទ្ធផលនានាក្នុងឆ្នាំ២០២៤