KH EMPIRE

មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តសៀមរាប ចុះបិទខិត្តប័ណ្ណអប់រំ ៣០ សន្លឹក នៅតំបន់ការពារធម្មជាតិ

មន្ត្រីឧទ្យានុរក្សស្នាក់ការខ្នងភ្នំ នៃការិយាល័យឧទ្យានជាតិ ចំនួន០២នាក់ សហការល្បាតរួម ជាមួយសមាជិកសហគមន៍ តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំចំនួន៣នាក់ ដោយមធ្យោបាយធ្វើដំណើរប្រើប្រាស់ម៉ូតូ ចំនួន៥គ្រឿង សរុប ៥នាក់ ដោយទទួលបានការឧបត្ថម្ភថវិកាល្បាត ពីអង្គការ HUMY តាមរយៈអង្គការADF បានធ្វើការចុៈល្បាតនៅក្រៅសហគមន៍ពេលយប់ឃ្លាំមើល តាមដានត្រួតពិនិត្យ ទប់ស្កាត់ និង បង្រ្កាបបទល្មើសរហូតដល់ចំណុចវាលទូក UTM:405716-1496368 ស្ថិតក្នុងភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប លទ្ធផលក្រុមល្បាតពុំបានជួបនៅបទល្មើសអ្វីទេបានបិទខិត្តប័ណ្ណអប់រំផ្សព្វផ្សាយច្បាប់បានចំនួន៥សន្លឹក ។
ក.ដែនជម្រកសត្វព្រៃបឹងពែរ
– មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ ចំនួន៤នាក់ ម៉ូតូចំនួន០៤គ្រឿង សហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ចំនួន០៤ នាក់ បានចុះល្បាតដល់ចំណុចភ្នំបាល្ល័ង្គ UTM 445635-1479747 ស្ថិតនៅភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទះបទល្មើសអ្វីកើតឡើងទេ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន០៩សន្លឹក។

ខ.តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
-មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី២ ចំនួន៤នាក់ ម៉ូតូ០៤គ្រឿង បានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ចំនួន០៣នាក់ និងសហគមន៍ភ្នំពកចំនួន០១នាក់ បានចុះល្បាតដល់ចំណុចព្រៃកែវ UTM456667-1486785 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទះបទល្មើសអ្វីកើតឡើងទេ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន០៨សន្លឹក
គ. ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
– កំលាំងមន្រ្តីឧទ្យានុរក្សក្រុមល្បាតទី១ ចំនួន០៤នាក់ ប្រើប្រាស់ម៉ូតូចំនួន ០៤គ្រឿង បានធ្វើការចុះល្បាតដល់ចុំណុចត្រពាំងរហាលធំ UTM 417936-1531966 ស្ថិតនៅក្នុងភូមិព្រៃរងៀង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាបជាលទ្ធផលពុំបានជួបប្រទះសកម្មភាពបទល្មើសធនធានធម្មជាតិអ្វីទេ នឹងបានបិតខិតបុ័ណ្ណអប់រំផ្សព្វផ្សាយតាមដើមឈើបានចុំនួន០៨សន្លឹក ៕

Exit mobile version