KH EMPIRE

មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងតាសែង និងស្នាក់ការស្រែវាល ខេត្តព្រះវិហារ ចុះល្បាតប្រទះឃើឡកាំភ្លើងច្នៃមួយដើម និងអាគុយឆក់ត្រី ១គ្រឿង

ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងតាសែង ចំនួន០២នាក់ និងមន្ត្រីស្នាក់ការរងជាំស្រែ បានចុះល្បាតមកដល់ចំណុចកប់ចិន និយាមកា ៤៧៨០៨៤-១៤៧៥៥៥៣ ពុំជួបបទល្មើស បន្តល្បាតមកដល់ចំណុចព្រៃខ្ទុម និយាមកាលេខ ១៤៤៨១៨-១៤៧១១៨៨ រុករកឃើញម៉ាស៊ីនឆក់ត្រី ចំនួន០១គ្រឿង និងអាគុយ៤០វុល ចំនួន០២ ដែលជនសង្ស័យបានលាក់ទុក ទីតាំងស្ថិតនៅភូមិស្វាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ វត្ថុតាងយកមករក្សាទុកនៅស្នាក់ការរងតាសែង។

-នៅថ្ងៃដដែល លោក ផិត វណ្ណៈប្រធានស្នាក់ការស្រែវាល បានដឹកនាំមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងភ្ញាក់រលឹក ចំនួន០២នាក់ បានចុះល្បាតមកដល់ចំណុចភ្នំរលំអំពិល និយាមកាលេខ ៥៥៤៧១១-១៥១៣៣៤១ បានដាក់ស្លាកសញ្ញា ចំនួន០១ស្លាក នឹងរុករកឃើញកាំភ្លើងកែច្នៃ ចំនួន០១ដើម ទីតាំងខាងលើស្ថិតក្នុងភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ វត្ថុតាងយកមករក្សាទុកនៅស្នាក់ការស្រែវាល ៕

Exit mobile version