KH EMPIRE

ដកហូតឧបករណ៍ឆក់ត្រី និងអាគុយ ជនសង្ស័យរត់គេច នៅទីតាំងស្ថិតនៅក្នុងភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង

ការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងរំចេក និងស្នាក់ការរងអូរពោធិ៍ចំនួន០៥នាក់នសហការជាមួយកម្លាំងយោធាផ្នែកសឹករងរវៀង ចំនួន០៣នាក់ ដឹកនាំដោយលោក សោម កុសល្យ មេបញ្ជាការផ្នែកសឹករងស្រុករវៀង ចុះល្បាតព្រៃមកដល់ចំណុច គគីរតូច និយាមកាលេខ ៥២៤៧២១-១៤៦៥៤០៦ ពុំជួបបទល្មើស ។

បន្តល្បាតនៅចំណុចគគីរតូចដដែលនិយាមកា ៥២៦៩៥៧-១៤៦៦៨៣១ ចាប់បានម៉ាស៊ីនឆក់ត្រី ចំនួន០២គ្រឿង និងអាគុយ៤០វុល ចំនួន០២(ជនសង្ស័យរត់គេចខ្លួន)ទីតាំងស្ថិតនៅក្នុងភូមិស្រែធំ ឃុំរុងរឿង ស្រុករវៀង។

វត្ថុតាងរួមមានម៉ាស៊ីនឆក់ត្រីចំនួន០២គ្រឿង និងអាគុយ ចំនួន០២ ត្រូវបានរឹបអូសយកមករក្សាទុកនៅទីចាត់ការកណ្តាលដែនជម្រកសត្វព្រៃបឹងពែរ ៕

Exit mobile version