ថ្ងៃទី១៧-២០ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការទួលថ្មកែវ នៃការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែបចំនួន០៣នាក់ ចុះល្បាតចំណុច ស្រែជ្រៃ អូរអន្ទង់ ត្រពាំងស្វាយធំ ស្រែក្រពើ ប្រឡាយសង្ខាំ និយាមកាលេខ ៥៧៨៦៤២-១៥៤២៥៧៩ ស្ថិតក្នុងភូមិកំពង់ព្រះឥន្ទ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរុះរើ និងបំផ្លាញចោលជំរុំខុសច្បាប់ ចំនួន០១ទីតាំង និងរុករកឃើញអាវុធកែច្នៃ(កាំភ្លើងខ្យល់)ចំនួន០១ដើម វត្ថុតាងរក្សាទុកនៅស្នាក់ការទួលថ្មកែវ។
ចំណែកមន្រី្តឧទ្យានរក្សប្រចាំស្នាក់ការចល័ត៩១ ចំនួន០៣នាក់ មន្រ្តីឧទ្យានុរក្សប្រចាំក្រុមអន្តរាគមន៍ ចំនួន០១នាក់ យោធាកងពលតូចអន្តរាគមន៍លេខ៧ ចំនួន០១នាក់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំនួន០១នាក់ ចុះល្បាតចំណុច អូរជូរ និយាមកាលេខ ៥០៧០២៩-១៥៥៩៤០២ ស្ថិតក្នុងភូមិអូរជុញ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដកហូតបានរណារយន្ត ចំនួន០១គ្រឿង និងអាវុធកែច្នៃ(កាំភ្លើងខ្សល់) ចំនួន០១ដើម វត្ថុតាងរក្សាទុកនៅស្នាក់ការចល័ត៩១ ៕