លោក ចាន់ ប៊ុនថា អនុប្រធានមន្ទីរ បានចូលរួមប្រជុំផ្សព្វផ្សាយពិគ្រោះយោបល់ ដល់ប្រជាពលរដ្ឋ ភូមិ ដូនម៉ា វគ្គ៣ ស្ដីពីការប្រមូលទិន្នន័យព័ត៌មាន ពីការប្រើប្រស់ធនធានធម្មជាតិ និងជីវ:ចម្រុះសម្រាប់កំណត់បែងចែកតំបន់គ្រប់គ្រង និងរ៉េដបូក នៃតំបន់បេតិកភណ្ឌធម្មជាតិ (ភ្នំត្បែង) ដោយមានការសហការណ៍ពីអង្គការសមាគមន៍អភិរក្សសត្វព្រៃ(WCS) នៅផ្ទះមេភូមិ ស្ថិតក្នុងភូមិដូនម៉ា ឃុំ រក្សា ស្រុក រវៀង ខេត្ត ព្រះវិហារ ដែលមានសមាសភាពចូលរួមចំនួន ៦៨ នាក់ ស្រី ៤២ នាក់។
ការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ចាប់ពីថ្ងៃទី១៨ -១៩ ខែធ្នូ ឆ្នាំ២០២៤ លោក យូ គឹមឡេង ប្រធានការិយាល័យ បានសម្របសម្រួលកិច្ចប្រជុំពិគ្រោះយោបល់ និងប្រមូលព័ត៌មានអំពីការប្រើប្រាស់ធនធានធម្មជាតិនៅក្នុងតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ក្នុងគោលបំណងរៀបចំបែងចែកតំបន់គ្រប់គ្រង និងការអនុវត្តគម្រោងរ៉េដបូក នៅភូមិរំដោះ និងភូមិសំរោង ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ដែលមានអ្នកចូលរួមសរុប ៩១នាក់ ស្រី ៦៦នាក់ ៕