KH EMPIRE

រយៈពេល ៤ ថ្ងៃ ក្រុមការងារក្រសួងបរិស្ថាន សហការអង្គការសម័្ពន្ធមិត្តសត្វព្រៃ(W-A) ចុះល្បាតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ទទួលលទ្ធផលគួរកត់សម្គាល់

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោក នៅ អួក ប្រធានក្រុមល្បាតនៃអង្គការសម័្ពន្ធមិត្តសត្វព្រៃ(W-A) និងលោក ថន ប៊ុនថេត អនុប្រធានការិយាល័យ(ដនត)នៃក្រសួងបរិស្ថាន បានធ្វើការចុះល្បាតរយ:ពេលវែងចំនួន ០៤ថ្ងៃ ទទួលបានលទ្ធផលដូចខាងក្រោម:
+ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ភូមិសាស្រ្តសំរោង និយាមកា 0312541-1387441(គ្មានសកម្មភាពបទល្មើស)។
+ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ភូមិសាស្រ្តអូររំចេក និយាមកា 0311417-1388361 ទទួលបានលទ្ធផល:
-ដកហូតរណាយន្តធំចំនួន ០១គ្រឿង
-រុះរើជំរុំប្រក់តង់ជនសង្ស័យចំនួន ០១កន្លែង។
+ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ភូមិសាស្រ្ត ដំណាក់ឈើទាល និយាមកា 0314230-1382077 ទទួលបានលទ្ធផល:
-ដកហូតរណាយន្តធំចំនួន ០១គ្រឿង&រណាយន្តតូចចំនួន ០១គ្រឿង
-រុះរើជំរុំប្រក់តង់ជនសង្ស័យចំនួន ០១កន្លែង
-កាំភ្លើងកែច្នៃចំនួន ០១ដើម(រំសេវ)
-អង្គប់ចំនួន ២០អង្គប់
-សារខ្សែលួសប្រើឧបករណ៍ឆក់សត្វចំនួន ២០០ម៉ែត្រស្មើនឹង ២០០អន្ទាក់
-សារមោងដាក់ទាក់សត្វស្លាបបានចំនួន ១០ម៉ែត្រ
-សត្វតង្ហែនងាប់ចំនួន ០១ក្បាល(ដុតកម្ទេចចោល)។

Exit mobile version