ថ្ងៃទី ២០ ធ្នូ ២០២៤ លោក ផាត់ តេង និងលោក ប៉ាន់ ចិត្ត្រា បានចូលរួមជាមួយនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន ដឹកនាំដោយលោក ជា បញ្ញារឹទ្ធ ប្រធានការិយាល័យ ចុះពិនិត្យទីតាំងជាក់ស្តែង និងប្រជុំពិគ្រោះយោបល់ជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ លើសំណើសុំពង្រីកបន្ថែមទីតាំងសម្រាប់ដាក់គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធនានាសម្រាប់បម្រើដល់សកម្មភាពផលិតកម្ម របស់សហគ្រាស ហាវ អ៊ុន លើផ្ទៃដីទំហំ៩.៣៥ហិកតា និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទំហំ៥.០៨ហិកតា ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំសាយ៉ា ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត សមាសភាពចូលរួមពី រដ្ឋបាលឃុំ មេភូមិ និងម្ចាស់សហគ្រាសសរុប ៩នាក់។
ជាលទ្ធផល ក្រុមការងារពុំយល់ទាស់លើសំណើសុំពង្រីកទីតាំងសម្រាប់ដាក់គ្រឿងចក្រ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរបស់សហគ្រាស តែសហគ្រាសត្រូវអនុវត្តតាមលិខិតបទដ្ឋានគតិយុត្ត និងជួយឧបត្ថមជាថ្មដល់សាលាឃុំ សាលារៀន វត្តអារាម និងជួសជុលផ្លូវលំក្នុងមូលដ្ឋាន ៕