ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៤ ឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពត ចុះល្បាតត្រួតពិនិត្យ ទប់ស្កាត់បទល្មើសធនធានធម្មជាតិៈ ចំនួន ០៤លើក គិតជាមន្រ្តីសរុបចំនួន ០៨នាក់ ទទួលបានលទ្ធផលដូចខាងក្រោម៖
-ចំណុចភ្នំអាញ៉ាល់ ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកឈូ ពុំជួបប្រទះបទល្មើសធនធានធម្មជាតិ។
-ចំណុចអូរត្រកួន ភូមិតេជោពង្រក ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ពុំជួបប្រទះបទល្មើសធនធានធម្មជាតិ។
-ចំណុចខាងលើភូមិចាស់ ភូមិតេជោអន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ពុំជួបប្រទះបទល្មើសធនធានធម្មជាតិ។
-តំបន់បេតិកភណ្ឌធម្មជាតិភ្នំទទុង-ភ្នំតូច ភូមិភ្នំតូច ឃុំទទុង ស្រុកដងទង់ និងតំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង ភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ពុំជួបប្រទះបទល្មើសធនធានធម្មជាតិ។ ប្រជាសហគមន៍ប្រមូលលាមកសត្វប្រចៀវនៅភ្នំព្រះគុហារហ្លួង បានចំនួន ៤៥ប៉ោត ៕