KH EMPIRE

ដាំដើមប្ញស្សី នៅបរិវេណសួនឧទ្យានទន្លេស្ងួត ឃុំព្រះធាតុ

នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ ២០២៤ លោកមេឃុំ ក្រុមប្រឹក្សាឃុំ បានទទួលផែនការរបស់រដ្ឋបាលស្រុកចូលរួមដាំកូនឫស្សីចំនួន ៣០ ដើម ស្ថិតនៅបរិវេណសួនឧទ្យានទន្លេស្ងួត ឃុំព្រះធាតុ ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លា របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលពីមុនទីធ្លានេះ ជាទីស្ងាត់គ្មានអ្វីទាំងអស់ ក្រោយទទួលបានគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ធ្វើឲ្យសួនថ្មីនេះ ក្លាយជារមណីយដ្ឋានដ៏ត្រជាក់ត្រជុំ មនុស្សម្នាមកកម្សាន្តជាច្រើន ពិសេសកាលពីសង្ក្រាន្តឆ្នាំថ្នី ២០២៤ សួនទន្លេស្ងួត ទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកកម្សាន្តយ៉ាងសប្បាយ ៕

Exit mobile version