ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ រ៉ាវុធ ប្រធានស្នាក់ការអូរជាំស្លា(ថ្មដា) ជាមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស នៃ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ អនុវត្តន៍គម្រោងការពារព្រៃឈើ តំបន់ជួរភ្នំក្រវាញកណ្តាល បានធ្វើការល្បាតដើម្បីចុះស្រាវជ្រាវ រុករក ទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស បានធ្វើការល្បាតដល់ចំណុចអូរតាសូរ លេខនិយាមកា(0301797-1357365) ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានធ្វើការដោះសារខ្សែអន្ទាក់បានចំនួន15ខ្សែអន្ទាក់(ប្រភេទខ្សែនីឡុង) ដែលជនល្មើស(អញ្ញាតជន)បានធ្វើការលួចដាក់នៅក្នុងព្រៃ។ វត្ថុតាងក្រុមការងារប្រមូលយកមករក្សាទុកនៅស្នាក់ការអូរជាំស្លា(ថ្មដា) ៕