ក.ដែនជម្រកសត្វព្រៃបឹងពែរ
– មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី១ ចំនួន៣នាក់ ម៉ូតូចំនួន០៣គ្រឿង សហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ចំនួន០៤ នាក់ បានចុះល្បាតដល់ ចំណុចគគីកោង UTM444495-1473455 ស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទះបទល្មើសអ្វីកើតឡើងទេ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន០៩សន្លឹក នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ ។
ខ.តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក
-មន្ត្រីឧទ្យានុរក្ស ក្រុមល្បាតទី១ ចំនួន៤នាក់ ម៉ូតូ០៤គ្រឿង បានសហការជាមួយកងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ចំនួន០២នាក់ បានចុះល្បាតដល់ចំណុចបាក់ដោក UTM450741-1491652ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ជាលទ្ធផលពុំបានជួបប្រទះបទល្មើសអ្វីកើតឡើងទេ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន០៧សន្លឹក ។
គ. ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព
– មន្រ្តីឧទ្យានុរក្សក្រុមល្បាតទី១ ចំនួន០៤ នាក់,ប្រើប្រាស់ម៉ូតូចំនួន ០៤គ្រឿង បានចុះល្បាតដល់ចំណុចសហគមន៍ឆក់បាស់UTM 413868-1522419 ស្ថិត នៅក្នុងភូមិខ្នាក្រៅ ឃុំកន្ទួត ស្រុកស្វាយ លើ ខេត្តសៀមរាប ជាលទ្ធផលពុំបានជួប ប្រទះសកម្មភាពបទល្មើសធនធានធម្មជា តិអ្វីទេ និងបានបិតខិតបុ័ណ្ណអប់រំផ្សព្វផ្សា យតាមដើមឈើបានចុំនួន០៦សន្លឹក ៕