KH EMPIRE

មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា សហការជាមួយសហគមន៍អណ្ដូងក្រឡឹង បានចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៤ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា សហការជាមួយសហគមន៍អណ្ដូងក្រឡឹង បានចុះល្បាតទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាលទ្ធផល ៖
-ត្រង់ចំណុចស្រែយ៉ីវ និយាមកា៧១៣៨២៦/១៣៦៤៦០២ បានត្រួតពិនិត្យទីតាំងកាប់រានដែលដាក់បណ្ដឹងទៅតុលាការរួចចំនួន ០៣ទីតាំង (ព្រៃដុះឡើងវិញ ១ទីតាំង ប្រមូលផលស្រូវរួច ១ទីតាំង និងដីវាលគ្មានដំណាំ ១ទីតាំង)។

– មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ បានដឹកនាំសហគមន៍តំបន់ការពារធម្មជាតិអរបួនលើចុះល្បាតនៅក្នុងតំបន់សហគមន៍ ដើម្បីឃ្លាំមើល បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ដោយមានការចូលរួមពីប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំអរបួនលើនិងគណកម្មាការសហគមន៍៦នាក់ ស្ត្រី២នាក់ សរុប៨នាក់។ ជាលទ្ធផលមិនមានជួបសកម្មភាពបទល្មើសអ្វីនោះទេ ៕

Exit mobile version