+ទីស្នាក់ការ ឧទ្យានជាតិវ៉ើនសៃ-សៀមប៉ាង លោក សន ខាំផន ប្រធានទីស្នាក់ការ បានដឹកនាំក្រុមការងារ ចុះល្បាតត្រួតពិនិត្យ និងកត់ត្រាអត្តសញ្ញាណសត្វព្រៃគ្រប់ប្រភេទ ក្នុងឧទ្យានជាតិវ៉ើនសៃសៀមប៉ាង។ លទ្ធផល៖ បានអង្កេតកត់ត្រាអត្តសញ្ញាណសត្វព្រៃបាន ១២ប្រភេទ ។
+ទីស្នាក់ការឧទ្យានជាតិវីរៈជ័យស្រុកតាវែង
-ក្រុមការងារ ទីស្នាក់ការរងអូរយ៉ាកគឹម បានចុះល្បាតត្រួតពិនិត្យ នៅចំណុចភ្នំយ៉ាកក្រាក់ ដល់អូរចាដង់យ៉ល ស្ថិតនៅឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។ លទ្ធផល ៖ ក្រុមការងារបានកត់ត្រាទិន្នន័យសត្វព្រៃ៖ ឃើញសត្វកេងកងចំនួន ០១ក្បាល និងឮសំឡេងទោចយំ ចំនួន ០៤ក្បាល។
-ក្រុមការងារ ទីស្នាក់ការរងអូរយើល បានចុះល្បាតត្រួតពិនិត្យ ចាប់ពីចំណុចអូរខេម៉ា ទៅបង្គោលលេខ១០ ស្ថិតនៅភូមិតាបូក ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី ពុំមានអ្វីកត់សម្គាល់ឡើយ ៕
+ការិយាល័យដែនជម្រកសត្វព្រៃលំផាត់
-ក្រុមការងារ ស្នាក់ការរងស្រែជ្រៃ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា នៅផ្ទះពលរដ្ឋភូមិស្រែជ្រៃ និងចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការកំណត់អត្តសញ្ញណសត្វ ដែលមានអ្នកចូលរួមសរុប ១៥នាក់ ស្រី ០៣នាក់។
-លោក ម៉ៅ កុសល្យ មន្រ្តីឧទ្យានុរក្ស បានចុះស្រង់ទិន្នន័យត្រពាំងជីកស្តារ និងដាក់ម៉ាស៊ីនស្វ័យប្រវត្តិ នៅចំណុចត្រពាំងឬស្សី(កោះម្យើល) និយាមកា ៧៤៩៣៩៣-១៤៧៨១៧៩ ស្ថិតក្នុងភូមិសាមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី និងបានកត់ត្រាបានសត្វត្រដកតូច០១ក្បាល ៕