ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថាន បានដឹកនាំ លោក អនុប្រធានមន្ទីរ លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន លោកប្រធានការិយាល័យឧទ្យានជាតិ និងមន្ត្រីឧទ្យានុរក្សចំនួន០៥នាក់ អមដំណើរគណៈប្រតិភូដឹកនាំដោយឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន និងមានការចូលរួមពីតំណាងអង្គការ UNDP តំណាងរដ្ឋបាលឃុំខ្នងភ្នំ មេភូមិពពេល ព្រមទាំងសមាជិកគណ:កម្មការសហគមន៍តំបន់ការពារធម្មជាតិព្រៃធំពពេលចុះពិនិត្យទីតាំងអនុវត្តពេញលេញផ្លូវការនៅឆ្នាំ២០២៥ នៃគម្រោង «កសាងភាពធន់សម្រាប់ជីវភាពសហគមន៍ដោយផ្អែកលើធនធានធម្មជាតិ» នៅក្នុងសហគមតំបន់ការពារធម្មជាតិព្រៃធំពពេល ៕